សង្ខេបខ្លី                                                              English Version

ពួកយើងកំពុងស្វែងរកមូលនិធិសម្រាប់ថតខ្សែភាពយន្តខ្លីមួយ ដើម្បីនាំសារមួយក្នុងកំឡុងពេលមានជំងឺរាតត្បាត   កូវីដ១៩ នៅប្រទេសកម្ពុជា។

«អំពើល្អ» គឺជាខ្សែភាពយន្តខ្លី (១៥-២០ នាទី) ដែលនឹងត្រូវថតនៅខេត្តសៀមរាបប្រទេសកម្ពុជាដែលជាទីក្រុងកំណើតនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញដែលជា“ អច្ឆរិយៈនៃពិភពលោក” ។ ក្នុងនាមជាកន្លែងគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅក្នុងប្រទេសទី៣ វិស័យទេសចរណ៍ទទួលរងការប៉ះពាល់យ៉ាងខ្លាំងជាមួយនឹងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ ៩៩% និងបានបំផ្លាញជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់         ផងដែរ។

Angkor Wat aerial view, Siem Reap, Cambodia

ចំណែកខ្សែភាពយន្តខ្លី «អំពើល្អ» នេះនឹងឆ្លុះបញ្ចាំងពីទិដ្ឋភាពក្នុងកំឡុងពេលមានជំងឺរាតត្បាតដែលគ្រួសារមានប្រាក់ចំណូលទាបកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ ហើយការរកប្រភពចំណូលតិចតួច​         អាចបង្កើតឲ្យមានគម្លាតយ៉ាងខ្លាំងសម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ។ សារនៅចុងបញ្ចប់នៃខ្សែភាពយន្តខ្លីនេះគឺស្ថិតក្នុងពេលមានវិបត្តិ ប្រាក់កាសតិចតួចឬអំពើល្អអាចធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងជាពិសេសនៅក្នុងិស័យទេសចរណ៍និងបដិសណ្ឋារកិច្ចដូចនៅក្នុងខេត្តសៀមរាបនាបច្ចុប្បន្ននេះ។

 អ្វីដែលយើងត្រូវការនិងអ្វីដែលអ្នកទទួលបាន

ដោយសារតែគោលបំណងនៃខ្សែភាពយន្តខ្លី (ថតក្នុងរយៈពេល ៩ ថ្ងៃ) គឺដើម្បីបង្កើនការយល់ដឹងរបស់ប្រជាជនដែលរងផលប៉ះពាល់ក្នុងវិស័យបដិសណ្ឋារកិច្ចនិងទេសចរណ៍​ ដូច្នេះហើយអ្នកសម្តែង អ្នកដឹកនាំនិងអ្នកផលិតនៅក្នុងខ្សែភាពយន្តខ្លីនេះមិនទទួលបានប្រាក់កំរៃនោះទេ

ពួកយើងកំពុងស្វែងរកមូលនិធីសម្រាប់ចំណាយទៅលើការថតក្នុងរយៈពេល ៧ ទៅ៩ ថ្ងៃ ដែលរួមមានដូចជាការចំណាយទៅលើ ៖

  • អ្នកថតវីដេអូ (៣ នាក់) ដើម្បីថតខ្សែភាពយន្ត។ (៥០០ ដុល្លារ)
  • ជួលសំភារៈម៉ាស៊ីនថត ភ្លើង និងគ្រឿងប្រើប្រាស់ផ្សេងៗ។ (៥០០ ដុល្លារ)
  • ជំនួយការក្នុងការថត (៣ នាក់)។ (៣០០ ដុល្លារ)
  • ថ្លៃដឹកជញ្ជូនឧបករណ៍និងការធ្វើដំណើររបស់បុគ្គលិកទៅកាន់កន្លែងផ្សេងៗគ្នាសម្រាប់ការថតវីដេអូ។ (៣០០ ដុល្លារ)
  • ការស្នាក់នៅសម្រាប់អ្នកសម្ដែងនិងបុគ្គលិក ១២ នាក់។ (៤០០ ដុល្លារ)
  • ម្ហូបអាហារនិងភេសជ្ជៈសម្រាប់អ្នកសម្តែង និងបុគ្គលិក។ (៣០០ ដុល្លារ)
  • ការកែសម្រួលខ្សែភាពយន្តខ្លី។ (៦០០ ដុល្លារ)
  • DI(ឌីជីថលកម្រិតមធ្យម) និងការកែពណ៌។ (៦០០ ដុល្លារ)
  • ការដាក់បញ្ចូលតន្ត្រី និងសំលេងដែលទាក់ទង។ (៥០០ ដុល្លារ)

ការចំណាយសរុបនៃថវិកាដែលត្រូវការគឺ ៤,០០០ដុល្លារហើយឈ្មោះនៃអ្នកចូលរួមវិភាគទាននឹងត្រូវបានដាក់បញ្ចូលនៅចុងបញ្ចប់នៃខ្សែភាពយន្តខ្លីនេះ។

 ផល​ប៉ះពាល់

  • ភាពយន្តខ្លីនេះយើងកំពុងពិចារណាថាជាគម្រោងសាកល្បងដែលអាចនឹងផលិតជាខ្សែភាពយន្តខ្នាតធំឬខ្សែភាពយន្តភាគ ។
  • នៅលើគម្រោងកន្លងមក ខ្ញុំបានប្រើប្រាស់ថវិកាចេញពីហោប៉ៅរបស់ខ្ញុំផ្ទាល់ ប៉ុន្តែគោលដៅជាមួយខ្សែភាពយន្តមួយនេះគឺខ្ញុំចង់ធ្វើឲ្យវាមានអ្វីធំជាងមុន និងមានឥទ្ធិពលជាងមុន។ តែជាអកុសល ថវិកាក្នុងហោប៉ៅរបស់ខ្ញុំតែម្នាក់ឯងមិនអាចធ្វើវាបានសម្រេចនោះទេ។ ប្រសិនបើយើងអាចនាំមកនូវខ្សែភាពយន្តខ្លីដោយ“ គ្មានថវិកា” តើយើងនឹងរំភើបយ៉ាងណាក្នុងការមើលខ្សែភាពយន្តនេះ?

     

    ហានិភ័យនិងបញ្ហា

    ប្រសិនបើគោលដៅរបស់យើងគឺជាការព្យាយាមធ្វើឱ្យខ្សែភាពយន្តនេះមានគុណភាពល្អ នោះភាពខុសគ្នាតែមួយគត់គឺការមានថវិកាសម្រាប់ប្រើប្រាស់ឧបករណ៍និងផលិតកម្មដែលល្អជាងមុន។ ទោះយ៉ាងណាក៏ដោយ យើងនៅតែមានការលើកទឹកចិត្តនិងការតាំងចិត្តគ្រប់គ្រាន់ក្នុងការបង្កើតខ្សែភាពយន្តនេះ ។

    វិធីផ្សេងទៀតដែលអ្នកអាចជួយបាន

    ការជួយចែករំលែក គឺជាជំនួយដ៏ធំមួយដើម្បីផ្សព្វផ្សាយឲ្យគេបានដឹង និងស្គាល់ពីគម្រោងនៃខ្សែភាពយន្តមួយនេះ ។